ដើម្បីអាចឈ្លបការណ៍ទីតាំងរបស់សត្រូវបាន អាមេរិកបានបានប្រើប្រាស់កូនយន្តហោះ Drone ដ៏តូចមួយឈ្មោះ Black Hornet Nano ដែលមានទំហំធំជាងមេដៃបន្តិច ដោយបំពាក់កាមេរ៉ាដើម្បីអាចថតយកការណ៍បានរហ័ស។
Black Hornet Nano ដ៏តូចមួយនេះមានទម្ងន់តែជាង ១៨ក្រាមប៉ុណ្ណោះ។ វាមានសារប្រយោជន៍បំផុតក្នុងការលួចថតយកការណ៍ក្នុងសមរភូមិ ដោយការប្រើឧបករណ៍សម្រាប់បញ្ជាវាពីចម្ងាយ ឬក៏ឱ្យ Drone ហោះដោយខ្លួនឯង។
Drone តូចមួយនេះ ត្រូវបានប្រើប្រាស់អស់រយៈពេលបីឆ្លាំមកហើយ រួមទាំងការប្រើប្រាស់ ដោយទាហានអង់គ្លេស ដើម្បីឈ្លបការណ៍សត្រូវនៅប្រទេសអាហ្គានីស្ថាន។
កូនយន្តហោះយោធាមួយនេះ អាចធ្វើបេសកកម្មហោះហើរបានប្រហែល ២០នាទី រីឯល្បឿនអាចរត់បាន ៣៥,៤គ.ម/ម៉ និងមានតម្លៃ ៤ម៉ឺនដុល្លារ៕
អាន៖ អាវុធសង្គ្រាមថ្មីអាមេរិក អាចផ្ដាច់ចរន្តអគ្គិសនីសត្រូវបានដោយងាយ
ប្រភព៖ defenseone
brought to you by IT For You Cambodia
0 comments:
Post a Comment