06 June 2015

បុរសជនជាតិខ្មែរម្នាក់បានប្តូរឆាកជីវិតរបស់ខ្លួនមកកាន់សាសនាឥស្លាម | មាន Videos

       បុរសជនជាតិខ្មែរម្នាក់ ឈ្មោះ​ ពិសិដ្ឋ អាយុ ប្រហែល ២៣​​ឆ្នាំ មានទីលំនៅ នៅភូមិ តាអេង ខេត្តកំពត បានធ្វើការសំរេចចិត្តយ៉ាងច្បាស់លាស់ក្នុងការកែប្រែឆាក់ជីវិតរបស់ខ្លួន មកក្លាយជាអ្នក មូស្លីម ( អ្នកកាន់សាសនាឥស្លាម ) ។ នៅថ្ងៃសៅរ៍ ទី០៦ មិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១២ ថ្ងៃត្រង់រូបគាត់បានធ្វើដំណើរមកកាន់ ភូមិតាដឹប ឃុំអណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បី អោយតួន(គ្រូ) ម៉ាន់ សួត ដែលជាក្រុមព្រឹក្សាក្រុងកំពត ធ្វើការបង្រៀន និងបកស្រាយ លើរូបគាត់អំពី អ្វីទៅដែលហៅថា សាសនាឥស្លាម ហើយអ្វីខ្លះជាគ្រឹះនៃសាសនាឥស្លាម ។ ព្រមទាំងបង្រៀននៅពាក្យសំដីដ៏សំខាន់ ដើម្បីក្លាយជាអ្នកកាន់សាសនាឥស្លាមទៀតផង ។ ហើយឥឡូវនេះរូបរបស់គាត់ ចិត្តរបស់គាត់បានខ្លាយជា អ្នកមូស្លីម ( អ្នកកាន់សាសនាឥស្លាម )​ដ៏ពិតប្រាកដ នឹង បានផ្លាស់ប្តូពីឈ្មោះ ពិសិដ្ឋ ទៅ ជា ឈ្មោះ ហ្វៃ​សល់ ដែលជាឈ្មោះល្អក្នុង សាសនាឥស្លាម ។







30 May 2015

ភូមិគ្រឹះ​​ Michael Jackson​​​ ​​ដាក់​លក់​ក្នុង​តម្លៃ​១០០​លាន​ដុល្លារ​

ភូមិគ្រឹះ ​របស់​តារា​ចម្រៀង​ប៉ុប​អាមេរិកMichael Jacksonដែល​មាន​ទីតាំង​នៅ​ Santa Barbara​ ​​ រដ្ឋ ​California ​កំពុង​ដាក់​លក់​លើ​​​ទីផ្សារ​ក្នុង​​​តម្លៃ​១០០លាន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​គេហទំព័រ Wall Street Journal ។

ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ស្ថិត​នៅ​លើ​​​​ ទំហំ​ដី​សរុប​​ដល់​ទៅ​ជាង​១​ពាន់​ហិតា​​ដែល​​​​មាន​ បឹង​២ ​​​​​​​ បន្ទប់​គេង​៦ ​អាង​ហែល​ទឹក១ ​ទីលាន​បាល់បោះ​​ទីលាន​វាយ​តេនីស ​កន្លែង​អាំង​សាច់​ សួន​កម្សាន្ត​​​ និង​កន្លែង​មើល​កុន​ដែល​មាន​កន្លែង​អង្គុយ​​​សម្រាប់​មនុស្ស​​​​​៥០​ទៀត​ផង​ ។

2928B74900000578-3101512-Plenty_of_space_The_new_buyer_will_own_22_structures_on_includin-a-26_1432854494343

292899FC00000578-3101512-Long_musical_history_The_property_was_the_marital_home_of_the_Ki-a-19_1432854494053

2928999A00000578-3101512-Mini_town_While_the_amusement_park_has_now_been_removed_there_ar-a-23_1432854494233

2929115C00000578-3101512-On_sale_Michael_Jackson_s_Neverland_Ranch_pictured_recently_has_-a-27_1432854494350

2929116C00000578-3101512-Renovated_Listed_by_Sotheby_s_and_Hilton_Hyland_most_of_the_tell-a-24_1432854494330

2929115800000578-3101512-Grand_living_quarters_WSJ_reports_the_home_which_is_located_betw-a-16_1432854493865

2929116800000578-3101512-Long_in_the_works_The_Wall_Street_Journal_reports_the_firm_who_b-a-15_1432854493863

2929119800000578-3101512-Strict_The_agents_have_stressed_that_this_is_not_fans_chance_to_-a-17_1432854493867

29293A2C00000578-3101512-image-a-81_1432858883982

29293A4A00000578-3101512-image-a-51_1432856212981

29293A5D00000578-3101512-image-a-54_1432856329922

29293A6500000578-3101512-image-a-48_1432856085070

292899B000000578-3101512-Long_gone_Realtor_Suzanne_Perkins_said_that_the_amusement_park_p-a-21_1432854494086

292899DB00000578-3101512-Everlasting_There_are_still_a_few_small_signs_that_the_property_-a-18_1432854494050

292899E700000578-3101512-Not_the_same_Neverland_pictured_2001_now_known_as_Sycamore_Valle-a-25_1432854494339


ប្រែ​សម្រួល៖ ​ស្មាន ម៉ាត់លី
ប្រភព៖​ dailymail​

កំពូល​អ្នក​បើក​ម៉ូតូ​ធំ​ឈាន​ដល់​ដំណាក់​កាល​រក​អ្នក​ខ្លាំង​ពិត​ប្រាកដ

បន្ទាប់ ​ពី​ចំណាយ​ពេល​ជាង​មួយ​ខែ​ក្នុង​ការ​បើកបរ​ធ្វើដំណើរ​ឆ្លង​កាត់​ឧបសគ្គ​ជា​ ច្រើន ឥឡូវ​នេះ​ក្រុម​អ្នកបើកបរ​ម៉ូតូ​ធំ​កម្មវិធី Pulsar Power Tour 2015 បាន​វិលត្រឡប់​ពី​ការ​ប្រកួត​ដំណើរ​ផ្សងព្រេង​និង​ឈាន​ទៅ​ដល់​ដំណាក់កាល​ ចុងក្រោយ​ដែល​ជា​ការ​ប្រជែង​គ្នា​ផ្ដាច់ព្រ័ត្រ ដើម្បី​ដណ្ដើម​ប្រាក់​រង្វាន់​រាប់​ពាន​ដុល្លារ។

02

ជា​បេក្ខជន​មួយ​រូប​លោក ហួង សុភ័ក្តតារា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួតប្រជែង​នេះ​​ត្រូវប្រើ​អស់​កម្លាំង​ពលំ​ច្រើន​ ប៉ុន្តែ​បាន​ផ្តល់​បទ​ពិសោធន៍​បើកបរ​​ដ៏​អស្ចារ្យ។ ការ​ប្រកួត​នេះ ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​លើ​បច្ចេកទេស​ការ​បើកបរ រួម​ទាំង​ការ​ប្រកួត​លើ​​បុព្វហេតុ​ការងារ​​ទាក់ទង​ការ​អភិវឌ្ឍ​សង្គម។

បេក្ខជន​ចំនួន ១០ នាក់ ដែល​ចូលរួម​ប្រកួតប្រជែង​បាន​ប្រើប្រាស់​ម៉ូតូ​ធំ​ប្រភេទ Pulsar 200N ដោយ​បើក​ធ្វើដំណើរ​ឆ្លង​កាត់​ខេត្ត​កំពត ព្រះសីហនុ ដែល​នៅ​ភាគ​ខាងត្បូង​ប្រទេស និង​ឆ្លង​កាត់​ខេត្ត​កំពង់ធំ និង​សៀម​រាប​នៅ​ភាគ​ខាង​ជើង​ប្រទេស។ ការ​ប្រកួត​ប្រជែង​នេះ​តម្រូវ​ឲ្យ​បេក្ខជន​ ប្រកួត​ប្រជែង​គ្នា​លើ​សកម្មភាព​​ទាក់ទង​នឹង​ម៉ូតូ និង​មិនទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​ម៉ូតូ។

អាមេរិក​ប្រើ​កូន​យន្តហោះ Drone ​ទំហំ​ប៉ុន​មេដៃ ដើម្បី​ឈ្លប​យក​ការណ៍​

ដើម្បី​អាច​ឈ្លប​ការណ៍​ទីតាំង​របស់​សត្រូវ​បាន អាមេរិក​បាន​បាន​ប្រើ​ប្រាស់​​កូន​យន្តហោះ Drone ដ៏​តូច​មួយ​ឈ្មោះ Black Hornet Nano ​ដែល​មាន​ទំហំ​​ធំ​ជាង​មេ​ដៃ​បន្តិច ដោយ​​​បំពាក់​កាមេរ៉ា​ដើម្បី​​អាច​ថត​យក​ការណ៍​បាន​រហ័ស។

defense-large

27 May 2015

រថយន្តកូរ៉េបុកឪពុកម្តាយស្លាប់ហើយ កូនមកទទួលសព្វ​ធ្វើ​បុណ្យ​ត្រូវ​រថយន្តក្រុងបុករបួស២នាក់ថែមទៀត

 កំពត៖ ​រថយន្ត​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ ពណ៌​ខៀវ ​គ្មាន​ស្លាក​លេខ បើកបរ​ប​ញ្ច្រា​សទិស​គ្នា បាន​រេកន្ទុយ​មក​ខាងស្តាំបុកម៉ូតូ​ដែល​ជិះ​ឌុ​ប​គ្នា​ពីរនាក់ បណ្តាលឲ្យ​ពីរ ​នាក់​ប្តី​ប្រ​ព​ន្ធបានស្លាប់ ខណៈកូន២នាក់ ​កំពុង​មក​រៀបចំ​យក​សព​ទៅ​ផ្ទះ​ ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ បុកបណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធជា​កូន​របស់​សព​ជន​រង​គ្រោះ​រង​ របួសធ្ងន់​ទាំង​ពីរ​នាក់​បន្ថែម​ទៀត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងផ្ទួនៗគ្នានេះ បានកើតឡើង​ កាលពី​វេលាម៉ោង៨ និង​៣៥នាទី​ព្រឹកថ្ងៃ​ទី២៦ ខែឧសភានេះ នៅលើកំណាត់ផ្លូវជាតិលេខ៣ (​កំពត​-​ព្រះសីហ​នុ​) ត្រង់​ចំណុច​ខាងលិច​ស្ពាន​កោះ​តូច​ចម្ងាយ​ជាង​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជន ដែលស្លាប់មានឈ្មោះ ទូច ម៉ាត់ អាយុ ៥៨ឆ្នាំ ជា​ជនជាតិ​ខ្មែរអ៊ិស្លាម រីឯភរិយា ឈ្មោះ ឡោះ អាប់អះ អាយុ៣៥ឆ្នាំ ទាំង​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធមាន​ទីលំនៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។
ប្រភព​ពី​កន្លែង​កើតហេតុ​ដដែល​បាន​ឲ្យ​ដឹង​ថា នៅពេល​ក្រុម​គ្រួសារ​សព​កំពុង​មក​រៀបចំ​យក​សព​ទៅ​ផ្ទះ​ដោយ​ជិះ​រថយន្ត​ឡិច​ ស៊ីស​ចតនៅ​ជិត​កន្លែង​កើតហេតុ​​ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​ អ្នកដំណើរបើកបរ​មក​ពី​ក្រុង​ព្រះសីហ​នុ​បាន​បុក​រថយន្ត​ឡិច​ស៊ីស​របស់ ​ក្រុម​គ្រួសារ​សព​បណ្តាល​ឲ្យ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ធជា​កូន​របស់​សព​ជន​រង ​គ្រោះ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​បន្ថែម​ទៀត ​ហើយ​ត្រូវ​បាន​គេដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​ចុះ​រត់គេច​ខ្លួន​បាត់បន្សល់​ទុក​រថយន្ត​ និង​អ្នក​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្តនៅ​កន្លែង​កើតហេតុ៕car-mor-015-ma-215-01

24 May 2015

បច្ចេកវិទ្យាទំនើប​​ World Cup ប្រើ ​​កុំ​ឱ្យ​ឈ្លោះ​គ្នា​រឿង​​បាល់​ចូល​ទី​ឬ​អត់

បច្ចេកវិទ្យា Goalline ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​ក្នុង​​រដូវ​កាល​បាល់​ទាត់​ពិភព​លោក FIFA World Cup នៅ​ប្រទេស​ប្រេស៊ីល ​ឆ្នាំ​២០១៤ ដើម្បី​ជួយ​កាត់​សេចក្ដី​ថា​តើ​បាល់​ចូល​ទី​ឬ​អត់ នៅ​ពេល​បាល់​ធ្លាក់​កៀក​នឹង​ខ្សែ​​ត្រង់​កន្លែង​ចាំ​ទី​ ហើយ​ខ្ទាត​ចេញ​មក​ក្រៅ​ទី​វិញ។ ជាក់ស្ដែង​ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ហុងឌុយ​រ៉ាស់​នៅ World Cup ប្រទេស​​ប្រេស៊ីល​កាល​ពី​ឆ្នាំ​២០១៤ ក៏​បាន​កាត់​សេចក្ដី​ដោយ​បច្ចេកវិទ្យា Goalline ថា​គ្រាប់​បាល់​ដែល​អ្នក​ចាំ​ទី Noel Valladares ​របស់​ក្រុម​​ហុងឌុយ​រ៉ាស់​ចាប់​​បាន ​ក្រឡក​​​រំលង​ហួស​ខ្សែ​ទី​បន្តិច ដែល​នេះ​ធ្វើ​ឱ្យ​បារាំង​នាំ​មុខ ហុងឌុយ​រ៉ាស់ ២:០។

goal-line-tech

អ៊ីចឹង​តើ បច្ចេកវិទ្យា Goalline នេះ​ដំណើរ​ការ​យ៉ាង​ម៉េច ហើយ​មាន​ប៉ុន្មាន​ប្រភេទ ទើប​អាច​កាត់​សេចក្ដី​ថា​ បាល់​ធ្លាក់​ចំ​ពី​លើ​ ឬ​កៀក​នឹង​ខ្សែ​ចាំ​ទី​ ចាត់​ទុក​ថា​ចូល​ទី​ឬ​អត់?


**GoalControl

4065

​​​​​​​​​GoalControl ជា​បច្ចេកវិទ្យា​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​អាល្លឺម៉ង់ ហើយ​ក៏​យក​មក​ប្រើ​នៅ​ World Cup ប្រទេស​ប្រេស៊ីល​ក្នុង​ឆ្នាំ​ ២០១៤ កន្លង​ទៅ។ បច្ចេកវិទ្យា​នេះ​ប្រើ​កាមេរ៉ា​ចំនួន ១២ (High-speed Cameras) ដែល​អាច​ចាប់​យក​រូបភាព​បាន​លឿន​បំផុត ហើយ​កាមេរ៉ា​​ចំនួន​៧ត្រូវ​ចាប់​ត្រង់​កន្លែង​ចាំ​ទី​ ដើម្បី​បញ្ជាក់​ថា តើ​​មាន​គ្រាប់​បាល់​​ណា​ក្រឡក​ហួស​ខ្សែ​ទី​ឬ​អត់។
Showing posts with label រៀន Photoshop. Show all posts
Showing posts with label រៀន Photoshop. Show all posts

Wednesday, May 20, 2015

ងាយៗក្នុងការបង្កើតជក់ Photoshop ដោយខ្លួនឯង

កាលពីអត្ថបទមុន សំបុកអាយធី បានណែនាំអំពីគេហទំព័រចំនួន ១៥ ផ្សេងគ្នា ដែល​អាច​ឲ្យ​មិត្ត​អ្នកអាន​អាច​ទាញយក ជក់ (Brush) សម្រាប់ Adobe Photoshop ដោយសេរី និងឥតគិតថ្លៃ។ ប៉ុន្តែ ទោះជាយ៉ាងណា...

Friday, May 15, 2015

បម្លែង​ពី រូបភាព ទៅ​ជា Oil Painting

សម្រាប់​ការ​​បម្លែង​ពី រូបភាព ទៅ​ជា រូបភាព​ដែល​មាន​លក្ខណៈ​ជា Oil Painting មិន​ថា​ជា​ការ​កម្សាន្ត​ ឫ​ជា​ការ​ឆ្នៃ​ប្រឌិត​ដើម្បី​បន្ថែម​សោភ័ណ្ទ​ភាព​សម្រាប់​កិច្ច​ការ​របស់​ លោកអ្នក​នោះ​ទេ...

Thursday, May 14, 2015

កំហុស​ឆ្គង ១០​យ៉ាង​របស់​អ្នក​ប្រើប្រាស់ Photoshop

ប្រិយមិត្ត​របស់​កម្មវិធី Photoshop ប្រាកដ​ជា​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន ដែល​ សំបុកអាយ​ធី​ ប្រមូល​យក​មក​ធ្វើ​ការ​ចែក​រំលែក ពិសេស​សម្រាប់​លោកអ្នក​ដែល​ទើប​តែ​នឹង​ចាប់​ផ្តើម​ជាមួយ​កម្មវិធី​មួយ​ នេះ។ អត្ថបទ​នេះ​...