ព័ត៌មានពី Facebook
“Safety Check ” គឺជាមុខងារ ដែល Facebook បង្កើតឡើងតាំងពីខែតុលា ឆ្នាំ២០១៤ ដែលបង្កើតឡើងដើម្បីត្រួតពិនិត្យមើលមនុស្ស (ព័ត៌មានលើ Profile និង Check in) ដែលកំពុងតែស្ថិតនៅតំបន់រងគ្រោះថ្នាក់ធម្មជាតិ។ ក្រោយដឹងព័ត៌មានសោកសៅ ដែលមនុស្សជាង២ពាន់នាក់បានបាត់បង់ជីវិត កាលពីម្សិលមិញ Facebook ក៏បានចេញមុខងារថ្មីមួយនេះឡើង (Safe Status)។
មុខងារថ្មីនេះ អាចជួយឲ្យអ្នកដែលកំពុងតែនៅតំបន់គ្រោះថ្នាក់ អាចផ្ដល់ដំណឹង update safety status យ៉ាងឆាប់រហ័ស ហើយវានឹងបង្ហាញនៅ News Feed របស់គេនៅលើ Wall របស់មិត្តភ័ក្ដិ។ ជាពិសេសវាអាចប្រាប់ដំណឹងដល់អ្នកគ្រប់គ្នាថា អ្នកសុវត្ថិភាពហើយ ឬក៏កំពុងត្រូវការជំនួយ។ ដូច្នេះសម្រាប់ប្រជាជននេប៉ាល់ ដែលកំពុងតែជួបគ្រោះកាចសាហាវ មុខងារថ្មីនេះពិតជាអាចជួយរួមចំណែក ជាប្រយោជន៍បានច្រើនផងដែរ៕
ប្រភព៖ IndianExpress
brought to you by IT For You Cambodia
0 comments:
Post a Comment