ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវ៉ាត់ K-Cement ទម្ងន់៦០គីឡូក្រាមលើសង្វៀន SEA-TV វេលាម៉ោង ២ រសៀលថ្ងៃទី២៥មេសានេះក្នុងចំណោមអ្នកប្រដាល់ ៦ រូបដែលនៅសល់ពីការជម្រុះជុំទី ១ មិនដឹងថានរណាខ្លះកើនពិន្ទុហើយនរណាខ្លះវេទនានោះឡើយ ។
សូត្រ ប៊ុនធីក្លឹបបក្សីស្លាបដែកប្រកួតជាមួយឱម សំរេចក្លឹបកងទ័ពពិសេសឆ័ត្រយោង៩១១ ។កាលពីជំនួបជុំទី ១ ប៊ុនធី ឈ្នះ សំរេចដោយពិន្ទុ ។ សម្រាប់ជុំទី ២ នេះឱកាសសម្រាប់សំរេចប្រជែងដណ្ដើមជ័យជំនះជាមួយ ប៊ុនធី គឺកាន់ តែ លំបាកជាងជុំទី ១ ទៅទៀត ។
ប្រកួតទី ១របស់ប៊ុនធីក្នុងជុំទី ២ គេបានទទួលជ័យជំនះ ឯ ប្រកួតទី ១ របស់សំរេចក្នុងជុំទី ២ បែរជាជួបសំ ណាងមិនល្អទៅវិញ ។ ជំនួបក្នុងជុំទី ២ នេះគេជឿថាសូត្រ ប៊ុនធី នឹងឈ្នះឱម សំរេចទៀតជាមិនខាន ។
ឃីម បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្ត បន្ទាយមានជ័យជួបប្រកួតជាមួយមាស ច័ន្ទមាន ។ នេះជាគូប្រកួត ដ៏តឹងតែងមួយសម្រាប់បូរ៉ា ។
កាលពីជុំទី ១ ច័ន្ទមានបានទទួលជ័យជំនះលើបូរ៉ាដោយពិន្ទុហើយនៅជុំទី ២ នេះទោះបីបូរ៉ាជាអ្នកប្រដាល់ដែលមិនអាចមើលស្រាលបានក៏ពិតមែន តែលទ្ធភាពរបស់ បូរ៉ា ដើម្បីប្រជែងដណ្ដើមជ័យជំនះលើ ច័ន្ទ មាន ពិតជាលំបាក ហើយ ។
ការប្រកួតលើកដំបូងរបស់ច័ន្ទមានក្នុងជុំទី ២ ជួបបរាជ័យក្នុងខណៈដែលបូរ៉ាបានទទួលជ័យជំនះលើគូប្រកួតដោយលំបាកនោះ ។ ការប្រកួតមួយនេះសំខាន់ណាស់ សម្រាប់ ច័ន្ទ មាន ព្រោះប្រសិនបើគេចាញ់ បូរ៉ានោះលំដាប់លេខរៀងរបស់គេដើម្បីឡើងទៅប្រកួតជុំទី ៣ អាចស្ថិតក្នុងស្ថានភាពមិនសូវល្អ ។
ចំពោះបូរ៉ាក៏ត្រូវការឈ្នះដែរតែបើត្រូវបរាជ័យទៀតនោះ ចំណាត់ថ្នាក់របស់គេក៏មិនជាអាក្រក់ណាស់ណាដែរព្រោះគេមានដើមទុន ច្រើនជាងច័ន្ទមានមួយជំហ៊ានហើយ ។
មួយប្រកួតទៀតលាស់ យីន ក្លឹបបង្ក្រាបគ្រឿងញៀនប្រកួតជាមួយជួបជាមួយថុល មករាក្លឹបឃ្លាំងមឿងកីឡា ដែគូនេះគេជឿថាលាស់ យីននឹងឈ្នះក្នុងការប្រកួតមិនខាន ។
កាលជំនួបនៅជុំទី ១ លាស់ យីនឈ្នះមករានៅទឹកទី ៣ ។ តែនៅជើងទី ១នៃជុំទី ២មករាបានទទួលជ័យជំនះក្នុងខណៈដែលលាស់ យីនជួបបរាជ័យនោះ ។គេសង្កេតឃើញថាមករាវ៉ៃបានល្អនៅជុំទី ២នេះ ឯលាស់ យីនក៏នៅតែល្អដូចជុំទី ១ ដដែល ។

brought to you by IT For You Cambodia
0 comments:
Post a Comment