ក្នុងរដូវទឹកជំនន់ គឺជាពេលវេលាមួយ ដែលប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទាំងអនាម័យក្នុងការរស់នៅ ទាំងការត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ ដែលអាចកើតមានដោយចៃដន្យណាមួយ ក្នុងនោះបញ្ហាសត្វទិច ឬខាំ ក៏ជាបញ្ហាចម្បងមួយផងដែរ។
នៅពេលមានទឹកជំនន់ សត្វទាំងឡាយខំស្វែងរកទីទួលដើម្បីរស់នៅ ដែលជាហេតុធ្វើអោយមនុស្សងាយនឹងមានការចឹក ឬខាំពីពពួកសត្វទាំងនេះ ជាពិសេស គឺសត្វពស់។ ដូច្នេះ ការយល់ដឹងពីការបង្ការ និងដោះស្រាយពេលដែលមានសត្វខាំ ឬចឹក គឺពិតជាចាំបាច់សម្រាប់រយៈពេលនេះ។ ខាងក្រោមនេះ គឺជាប្រការដែលអ្នកគួរតែស្វែងយល់ នៅពេលដែលសត្វពស់ខាំ ឬចឹក ៖

- រក្សាស្ថានភាពអោយនៅធម្មតា និងមិនស្លន់ស្លោពេក។
- រក្សាដៃឬជើងដែលត្រូវពស់ចឹង ឬខាំអោយនៅស្ងៀមមួយកន្លែង ដើម្បីជៀសវាងជាតិពិស កុំអោយមានការរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។
- យកគ្រឿងអលង្ការចេញ មុនពេលដែលវាចាប់ផ្តើមហើម។
- រក្សាទីតាំងដែលត្រូវពស់ចឹក ឬខាំគឺអោយនៅក្រោមកម្រិតនៃបេះដូង។
- សម្អាតមុខរបួសប៉ុន្តែមិនត្រូវអោយប៉ះទឹកទេ ហើយគ្របវាជាមួយនឹងក្រណាត់ស្ងួតស្អាត។
- អបវា ដើម្បីកាត់បន្ថយចលនាលើតំបន់ដែលត្រូវពស់ចឹក ប៉ុន្តែ ត្រូវទុកវាអោយរលុងៗដូច្នេះ វាមិនធ្វើអោយរំខានដល់លំហូរឈាមរត់។
- កុំស្អំទឹកកក។
- កុំកាត់ ឬចាក់មុខរបួសឬព្យាយាមបឺតយកពិសចេញ។
- កុំផឹកជាតិកាហ្វេអ៊ីនឬអាល់កុល។
- កុំព្យាយាមចាប់ពស់ដែលបានចឹកអ្នកនោះអោយសោះ តែត្រូវព្យាយាមចំណាំពណ៌ និងរូបរាងរបស់វាដូច្នេះអ្នកអាចពិពណ៌នាប្រាប់គ្រូពេទ្យបាន ដែលវាអាចនឹងជួយដល់ការព្យាបាល។
ទូរស័ព្ទទៅរថយន្តសង្គ្រោះបន្ទាន់ ឬស្វែងរកការព្យាបាលជាបន្ទាន់ជាពិសេសប្រសិនបើតំបន់ដែលពស់ចឹកមានការប្តូរពណ៌ ឬចាប់ផ្តើមហើមឬមានការឈឺចាប់ខ្លាំង៕
ត្រួតពិនិត្យដោយwww.health.com.kh
brought to you by IT For You Cambodia
0 comments:
Post a Comment