ពេលបើកអ៊ីនធឺណិតក្នុងទូរសព្ទម្តងៗ អ្នកតែងតែឃើញអក្សរ 2G, 3G, 4G, G, E, H, H+ ជាដើម តែមិនប្រាកដថា ពួកវាមានន័យយ៉ាងម៉េចនោះទេ។ ពេលដែលទៅតំបន់ដាច់ស្រយាល មិនសូវមានសេវា ទូរសព្ទប្រិយមិត្តប្រាកដជាបង្ហាញអក្សរ G ឬ E មិនខាន។ តើសេវា G, E, 3G, H និង H+ ហ្នឹងចង់បានន័យថាយ៉ាងម៉េចទៅ?
១. 2G
2G ឬ Second Generation សំដៅទៅលើបច្ចេកវិទ្យាអ៊ីនធឺណិត ដែលត្រូវបានណែនាំនៅប្រទេសហ្វាំងឡង់ ក្នុងឆ្នាំ
១៩៩១។ 2G កាលនោះប្រើសម្រាប់តែបើកអ៊ីនធឺណិត លេង SMS និង MMS តែក្នុងល្បឿនយឺតនៅឡើយ ហើយ 2G ភាគច្រើនបំពាក់លើទូរសព្ទ Nokia ស៊េរីខ្ពស់។
១៩៩១។ 2G កាលនោះប្រើសម្រាប់តែបើកអ៊ីនធឺណិត លេង SMS និង MMS តែក្នុងល្បឿនយឺតនៅឡើយ ហើយ 2G ភាគច្រើនបំពាក់លើទូរសព្ទ Nokia ស៊េរីខ្ពស់។
២. 3G
3G (Third Generation) ផ្ដល់ទិន្នន័យអ៊ីនធឺណិតលឿនជាង 2G ដោយអាចឱ្យអ្នកបើកវីដេអូ ឬផ្ញើសារជាវីដេអូបាន។ 3G ត្រូវបានបំពាក់លើពពួក Smartphone បច្ចុប្បន្ន សម្រាប់ការបើកវីដេអូ ឬវិបសាយធំៗ។
3G (Third Generation) ផ្ដល់ទិន្នន័យអ៊ីនធឺណិតលឿនជាង 2G ដោយអាចឱ្យអ្នកបើកវីដេអូ ឬផ្ញើសារជាវីដេអូបាន។ 3G ត្រូវបានបំពាក់លើពពួក Smartphone បច្ចុប្បន្ន សម្រាប់ការបើកវីដេអូ ឬវិបសាយធំៗ។
៣. 4G
4G (Fourth Generation) ជាបច្ចេកវិទ្យាអ៊ិនធឺណិតមានល្បឿនជាងគេបង្អស់ ដែលអាចឱ្យអ្នកបើក ឬដោនឡូតចម្រៀងនិងវីដេអូ បានក្នុងល្បឿនលឿនបំផុត។ ចំណែកឯ 4G/LTE (LTE- Long-Term Evolution) ជាបច្ចកវិទ្យាអ៊ីនធឺណិតមានល្បឿនលឿនជាង 4G ធម្មតាសព្វថ្ងៃទៅទៀត។

៤. អក្សរ “G”
អក្សរ “G” តំណាងឱ្យ General Packet Radio Service (GPRS) ដែលបង្ហាញពីសេវាអ៊ីនធឺណិតមហាសែនយឺតបំផុត។ វាផ្តល់ទិន្នន័យអ៊ីនធឺណិតខ្ពស់បំផុតប្រហែល 172kbps ប៉ុណ្ណោះ។ GPRS គឺសំដៅទៅលើប្រព័ន្ធអ៊ិនធឺណិត 2G (Second Generation) ដែលជាបច្ចេកវិទ្យាអ៊ីនធឺណិតយឺតជាងគេ។
៥. អក្សរ “E”
អក្សរ “E” តំណាង Enhanced Data rates for GSM Evolution (EDGE) ឬហៅម្យ៉ាងទៀតថា Enhanced GPRS ដែលជាបច្ចេកវិទ្យាស្ថិតនៅចន្លោះ 2G និង 3G ដូច្នេះមនុស្សមួយចំនួនហៅវាថា 2.5G។ សេវាអ៊ីនធឺណិត E នេះនៅរាងយឺត (វាលឿនជាងសេវា G បន្តិច) ដែលត្រូវចំណាយពេលយូរ ដើម្បីផ្ទុក (Load) វិបសាយណាមួយ។ ជាធម្មតាសេវា EDGE នេះផ្តល់ទិន្នន័យអ៊ីនធឺណិត 400kbps។
៦. អក្សរ “H”
HSPA (High Speed Packet Access) ឬអក្សរកាត់ “H” ដែលសំដៅទៅលើបច្ចេកវិទ្យាអ៊ីនធឺណិត 3G។ HSPA អាចផ្តល់ទិន្នន័យអ៊ីនធឺណិតរហូតដល់ទៅ 7.2Mbps ។ នៅពេលទូរសព្ទអ្នកចេញអក្សរ H ខណៈកំពុងភ្ជាប់អ៊ីនធឺណិត នោះអ្នកអាចបើកមើលវីដេអូក្នុង YouTube បាន តែបើចង់ដោនឡូត ត្រូវចំណាយពេលរាងយូរបន្តិច។
៧. អក្សរ “H+”
វាជាបច្ចេកវិទ្យា HSPA+ ទំនើប ដែលមានល្បឿនលឿនជាង “H” ធម្មតា ដូច្នេះអ្នកអាចបើក និងដោនឡូតវីដេអូឬចម្រៀងបានយ៉ាងលឿន និងរលូន។ ធម្មតា H+ អាចផ្តល់ទិន្នន័យអ៊ីនធឺណិត 21Mbps។
សញ្ញាផ្សេងទៀតនៅលើទូរសព្ទ
១. GPRS បានភ្ជាប់ | ១៦. សេវាខ្លាំង |
២. GPRS កំពុងត្រូវបានប្រើប្រាស់ | ១៧. ប្រព័ន្ធ Network ភ្ជាប់ដោយមិនអាក់ |
៣. EDGE បានភ្ជាប់ | ១៨. គ្មានសេវា |
៤. EDGE កំពុងត្រូវបានប្រើប្រាស់ | ១៩. មិនដាក់ស៊ីមកាតចូល (ជួនកាល Error) |
៥. ប្រព័ន្ធ 3G បានភ្ជាប់ | ២០. មុខងារញ័រ បើក |
៦. ប្រព័ន្ធ 3G កំពុងត្រូវបានប្រើប្រាស់ | ២១. មុខងារ Speaker បាន Mute (ស្ងាត់មួយរយៈ) |
៧. HSPA បានភ្ជាប់ | ២២. មុខងារ Microphone បាន Mute |
៨. HSPA កំពុងត្រូវបានប្រើប្រាស់ | ២៣. ថ្មខ្សោយបំផុត |
៩. ប្រព័ន្ធ Wi-Fi បានភ្ជាប់ | ២៤. ថ្មខ្សោយ |
១០. Bluetooth បើក | ២៥. ថ្មពេញ |
១១. ភ្ជាប់ទៅនឹងឧបករណ៍មាន Bluetooth | ២៦. កំពុងសាកថ្ម |
១២. មុខងារ Airplaneបើក | ២៧. ប្រព័ន្ធ GPS បើក |
១៣. មុខងារ Alarm ត្រូវបានកំណត់ | ២៨. ប្រព័ន្ធ GPS ត្រូវបានភ្ជាប់ |
១៤. មុខងារ Speaker បើក | ២៩. ខ្សែកាសមាន Microphone បានភ្ជាប់ |
១៥. កំពុង Sync ទិន្នន័យ | ៣០. ខ្សែកាសបានភ្ជាប់ |
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ techwelkin
brought to you by IT For You Cambodia
every good
ReplyDelete