23 April 2015

ការ​វះ​កាត់​ប្ដូរ​ក្បាល​ដំបូង​គេ​ក្នុង​លោក នឹង​ធ្វើ​ឡើង​លើ​បុរស​ស្ម័គ្រ​ចិត្ត​ម្នាក់

ស្ដាប់​ភ្លាម​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ ចំពោះ​ការ​វះកាត់​ប្ដូរ​ក្បាល​ពី​ខ្លួន​មួយ​ទៅ​ខ្លួន​មួយ​ទៀត ប៉ុន្តែ​ពេល​នេះ​មនុស្ស​ដែល​នឹង​ឆ្លង​កាត់​ផ្លែ​កាំបិត​ដំបូង​គេ​លើ​លោក ត្រូវ​បាន​លាត​ត្រដាង​ហើយ។ គម្រោងការ​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​គិត​ថា​ជា​រឿង​មិន​អាច​ទៅ​រួច។ ​​​



លោក Valery Spiridinov ដែល​ស្ម័គ្រ​ចិត្ត​ទទួល​ការ​វះកាត់​ប្តូរ​ក្បាល 

លោក Valery Spiridinov បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​មនុស្ស​ទី​មួយ ដែល​នឹង​ឆ្លង​កាត់​ការ​វះ​កាត់​ប្ដូរ​ក្បាល នា​ពេល​​ពីរ​ឆ្នាំ​​ខាង​មុខ។ គម្រោងការ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​នេះ បាន​លើក​ឡើង​ដោយ​វេជ្ជបណ្ឌិត​ជនជាតិ​អ៊ីតាលី ឈ្មោះ Sergio Canavero ដែល​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ថា​អាច​សម្រេច​ជោគជ័យ។ យ៉ាង​ណា​ក្ដី មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ការវះកាត់​នេះ​​ជា​រឿង​គ្រោះ​ថ្នាក់ និង​មិន​គួរ​ឲ្យ​ជឿ។

​ទោះ​មាន​ការ​ប្រថុយ​ប្រថាន​ខ្ពស់ ប៉ុន្តែ​លោក Spiridonov ដែល​មាន​ជំងឺ​ហ្សែន​ដ៏​កម្រ​បង្អាក់​ការ​លូតលាស់​រាងកាយ បាន​និយាយ​ថា លោក​មាន​បំណង​ទទួល​ការ​វះកាត់ ដើម្បី​អាច​រស់នៅ​ក្នុង​ស្ថានភាព​ដូច​មនុស្ស​ដទៃ​ទៀត។ ​

“សួរ​ថា​ខ្ញុំ​ខ្លាច​ទេ? ត្រូវ​ហើយ ប្រាកដ​ជា​ខ្លាច… ប៉ុន្តែ​មិន​មែន​ត្រឹម​តែ​ខ្លាច​ទេ វា​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ”។ នេះ​ជា​សម្ដី​របស់​លោក Spiridonov ដែល​និយាយ​ប្រាប់​សារព័ត៌មាន Dailymail របស់​អង់គ្លេស ពី​គេហដ្ឋាន​នៅ​ក្រុង Vladimir ប្រទេស​រុស្ស៊ី។

បុរស​ពិការ​រាងកាយ​នេះ បាន​ប្រាប់​បន្ត​ទៀត​ថា “អ្នក​គួរ​តែ​យល់​ថា ខ្ញុំ​គ្មាន​ជម្រើស​ច្រើន​ទេ… បើ​ខ្ញុំ​មិន​សាក​នៅ​ឱកាស​នេះ ជោគវាសនា​របស់​ខ្ញុំ​ប្រាកដ​ជា​ជួប​ទុក្ខសោក ដោយសារ​ស្ថានភាព​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​កាន់​តែ​យ៉ាប់​យឺន​ហើយ”។ ​​​

លោក Spiridinov បាន​ពិភាក្សា​ពី​ការ​វះកាត់​ប្ដូរ​ក្បាល​នេះ ជាមួយ​វេជ្ជបណ្ឌិត Canavaro តាម​រយៈ​ប្រព័ន្ធ Skype ប៉ុន្តែ​មិន​ទាន់​ជួប​មុខ​ផ្ទាល់​នៅ​ឡើយ​ទេ។ ជនជាតិ​រុស្ស៊ី​រូប​នេះ ត្រូវ​ជ្រើស​រើស​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន ដែល​ផ្ញើ​សារ​ទៅ​វេជ្ជបណ្ឌិត Canavaro ដើម្បី​ស្នើសុំ​ទទួល​ការ​វះកាត់។ ​

វេជ្ជបណ្ឌិត Canavaro បាន​លើក​ឡើង​ពី​គម្រោងការ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ដើម​ឆ្នាំ២០១៥ ​នេះ ហើយ​បញ្ជាក់​ថា​អាច​ចាប់​ផ្ដើម​អនុវត្ត​ដំណើរការ​វះកាត់​នៅ​រយៈ​ពេល ២​ឆ្នាំ​ទៀត។ អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត បាន​ចាត់​ទុក​ការ​វះកាត់​នេះ​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ និង​កម្រ​បំផុត។ ​​​​​​

ដំណើរ​ការ​វះកាត់​នេះ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្ដូរ​ក្បាល​មនុស្ស​ពី​ខ្លួន​ប្រាណ​ដែល​ពិការ​ដោយ​ជំងឺ​ផ្សេង​ៗ ទៅ​​ខ្លួន​ប្រាណ​មួយ​ទៀត ដែល​ខួរក្បាល​ឈប់​ដំណើរការ​ប៉ុន្តែ​រាងកាយ​នៅ​បំពេញ​តួនាទី។ នីតិ​វិធី​ដូច​គ្នា​នេះ បាន​ធ្វើ​ម្ដង​រួច​មក​ហើយ ទៅ​លើ​សត្វ​ស្វា​ក្នុង​ឆ្នាំ១៩៧០ ប៉ុន្តែ​ដោយសារ​គ្រូពេទ្យ​បរាជ័យ​ក្នុង​ការ​ប្ដូរ​ខួរ​ឆ្អឹង​ខ្នង ស្វា​នោះ​មិន​អាច​ផ្លាស់​ទី​បាន និង​ស្លាប់ ៩​ថ្ងៃ​ក្រោយ​វះកាត់៕
From: khmernews.today
brought to you by IT For You Cambodia

0 comments:

Post a Comment

Showing posts with label រៀន Photoshop. Show all posts
Showing posts with label រៀន Photoshop. Show all posts

Wednesday, May 20, 2015

ងាយៗក្នុងការបង្កើតជក់ Photoshop ដោយខ្លួនឯង

កាលពីអត្ថបទមុន សំបុកអាយធី បានណែនាំអំពីគេហទំព័រចំនួន ១៥ ផ្សេងគ្នា ដែល​អាច​ឲ្យ​មិត្ត​អ្នកអាន​អាច​ទាញយក ជក់ (Brush) សម្រាប់ Adobe Photoshop ដោយសេរី និងឥតគិតថ្លៃ។ ប៉ុន្តែ ទោះជាយ៉ាងណា...

Friday, May 15, 2015

បម្លែង​ពី រូបភាព ទៅ​ជា Oil Painting

សម្រាប់​ការ​​បម្លែង​ពី រូបភាព ទៅ​ជា រូបភាព​ដែល​មាន​លក្ខណៈ​ជា Oil Painting មិន​ថា​ជា​ការ​កម្សាន្ត​ ឫ​ជា​ការ​ឆ្នៃ​ប្រឌិត​ដើម្បី​បន្ថែម​សោភ័ណ្ទ​ភាព​សម្រាប់​កិច្ច​ការ​របស់​ លោកអ្នក​នោះ​ទេ...

Thursday, May 14, 2015

កំហុស​ឆ្គង ១០​យ៉ាង​របស់​អ្នក​ប្រើប្រាស់ Photoshop

ប្រិយមិត្ត​របស់​កម្មវិធី Photoshop ប្រាកដ​ជា​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន ដែល​ សំបុកអាយ​ធី​ ប្រមូល​យក​មក​ធ្វើ​ការ​ចែក​រំលែក ពិសេស​សម្រាប់​លោកអ្នក​ដែល​ទើប​តែ​នឹង​ចាប់​ផ្តើម​ជាមួយ​កម្មវិធី​មួយ​ នេះ។ អត្ថបទ​នេះ​...